នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៤
----------------------------
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការបិទបញ្ជីចំណូលចំណាយ ថវិកា និងការធ្វើរបាយការណ៍បូកសុប របាយការណ៍អនុវត្តចំណូលចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង
នៃគណៈអភិបាលខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធប្រមាណ១៩០ រូប។